Latest update articles

កីឡាបាល់ទាត់អាស៊ី, កីឡាប្លែកៗ

អ្នក​ចាំ​ទី​នៅ​ចិន ​រវល់​តែ​ផឹក​ទឹក​​ ​អោយ​គេ​ស៊ុត​ចូល​ស្រួលៗ

ក្រុម Chongqing Lifan ត្រូវ​ក្រុម Liaoning តាម​ស្មើ ១-១ ក្នុង​ពាន​ Chinese Super League ក្រោយ​ពី​អ្នក​ចាំ​ទី Sui Weijie រវល់​តែ​ផឹក​ទឹក​ អត់​ការពារ​មុខ​ទី ធ្វើ​អោយ​គេ​ស៊ុត​ចូល​ស្រួលៗ។

យោង​តាម​សាព័ត៌មាន Xinhua បាន​ឲ្យ​ដឹង​ថា​​ការ​ធ្វេសប្រហែស​នេះ ធ្វើ​ឲ្យ Sui ត្រូវ​ក្លិប​ពិន័យ​៥ម៉ឺន​យាន់ (ជាង​៨ពាន់​ដុល្លារ) និង​អាច​រង​បម្រាម​មិន​ឲ្យ​ប្រកួត​ក្រោយ​ផង​ដែរ។

china


បើ​តាម​វីដេអូ​ខាង​ក្រោម​ បាន​បង្ហាញ​ថា​អ្នក​ចាំ​ទី​របស់​ក្រុម Chongqing Lifan រូប​នេះ បាន​ដើរ​ទៅ​ជិត​បង្គោល​ទី​ម្ខាង ដើម្បី​យក​ទឹក​ផឹក ដោយ​ទុក​ឲ្យ​ប្រលោះ​ទី​នៅ​ទំនេរ ធ្វើ​ឲ្យ​ខ្សែ​បម្រើ Ding Haifeng របស់​ក្រុម Liaoning ស៊ុត​បញ្ចូល​ទី​​ដោយ​មិន​បាច់​ប្រឹង។

មួយ​គ្រាប់​នោះ គឺ​ពិត​ជា​រឿង​ខក​ចិត្ត​ណាស់​​​សម្រាប់​ក្រុម​ទាំង​មូល​ ដោយ​សារ​​ក្រុម​នេះ​កំពុង​ស្ថិត​​ក្បែរ​​តំបន់​ដែល​ត្រូវ​កាត់​ចេញ ហើយ​នៅ​សល់​តែ​៧នាទី​ទៀត​ប៉ុណ្ណោះ​នឹង​ចប់​ការ​ប្រកួត​​ មុន​គ្រាប់​បាល់​តាម​ស្មើ​នោះ។

តាម​ពិត​ទៅ ខ្សែ​ការពារ​ក៏​ធ្វេសប្រហែស​ដែរ ​ដោយ​សារ​តែ​ពេល​នោះ​ពួក​គេ​កំពុង​ឈរ​រៀប​ចំ​របាំង​សម្រាប់​បិទ​បាល់​ហ្រ្វីឃីក តែ​​កីឡាករ​ក្រុម Liaoning បាន​លេង​ហ្រ្វីឃីក​លឿនៗ​បាន​យ៉ាង​ល្អ។

ការ​ប្រកួត​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល ១-១ ដែល​ធ្វើ​ឲ្យ​ក្រុម Chongqing Lifan មាន​តែ​១ពិន្ទុ​ប៉ុណ្ណោះ​លើ​តំបន់​កាត់​ចេញ៕



ដោយ៖ សុវត្ថិ
ប្រភព៖ goal, xinhua

Sroul Designed by Advertisement168 Copyright © 2015

Theme images by Bim. Powered by Blogger.
Blogger Wordpress Gadgets